៣ថ្ងៃនៃព្រះពិធីបុណ្យអុំទូក​ ខេត្តសៀមរាប​ ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តជាង​ ៣០ម៉ឺននាក់

0 31

ខេត្តសៀមរាប៖​ រយៈពេល៣ថ្ងៃ​នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានភ្ញៀវទេសចរទៅលេងខេត្តសៀមរាបចំនួន ៣០៤,២៦១ នាក់ មានការកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦,៥៩២នាក់។

របាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប​ បានបញ្ជាក់ឱ្យដឹងទៀតថា​ក្នុងចំណោមភ្ញៀវទេសចរទាំង ៣០៤,២៦១ នាក់មានភ្ញៀវទេសចរបរទេសមានចំនួន១៤,២៦១ នាក់​ មានការថយចុះចំនួន៤៦.៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន២៦,៥៩២នាក់។

ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០,០០០ នាក់ មានការកើនឡើងប្រមាណ ១៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០,០០០ នាក់ ក្នុងនោះតំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧,០០០ នាក់​ រមណីយដ្ឋានភ្នំគូលែន  មានចំនួនប្រមាណ ៨,០០០ នាក់​ ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០,០០០ នាក់​ នៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥,០០០ នាក់៕

Loading...