ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក នៅសៀមរាប មានអ្នកទេសចរប្រមាណជាង ៨ម៉ឺននាក់ដើរកម្សាន្ត

0 30

ខេត្តសៀមរាប៖ ក្នុងថ្ងៃទី១ នៃ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៨៤,៤៣១ នាក់ចូល​មក​ទស្សនា​ខេត្តសៀមរាប ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិ មានចំនួនប្រមាណ ៧,៤៣១ នាក់ ភ្ញៀវទេសចរជាតិ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មានចំនួនប្រមាណ ៧៧,០០០ នាក់។ នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប។

ពួកគាត់បានទៅទស្សនា- តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៣៩,០០០ នាក់ រមណីយដ្ឋានភ្នំគូលែន មាន​ចំនួន​ប្រមាណ ៤,២០០ នាក់។ ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ២៥,០០០ នាក់។ នៅ​តាម​សហគមន៍​ទេសចរណ៍មានចំនួនប្រមាណ ៨,៨០០ នាក់។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាម​បណ្តោយ​ដង​ស្ទឹងសៀ​មរាប ដែលក្នុងកម្មវិធីនោះក៏មានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗដូចជា ការ​ប្រណាំង​ទូក​-ង​ខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទីប ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការ​តាំង​លក់ផលិតផល ការប្រគុំតន្ត្រី និងការប្រកួតប្រដាល់ជ្រើសរើសជើងឯកគុនខ្មែរពិភពលោក ផងដែរ៕

Loading...