ខេត្តសៀមរាប៖ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៨៤,៤៣១ នាក់ចូលមកទស្សនាខេត្តសៀមរាប ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិ មានចំនួនប្រមាណ ៧,៤៣១ នាក់ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៧៧,០០០ នាក់។ នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប។
ពួកគាត់បានទៅទស្សនា- តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៣៩,០០០ នាក់ រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៤,២០០ នាក់។ ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ២៥,០០០ នាក់។ នៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ៨,៨០០ នាក់។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងសៀមរាប ដែលក្នុងកម្មវិធីនោះក៏មានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗដូចជា ការប្រណាំងទូក-ងខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទីប ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការតាំងលក់ផលិតផល ការប្រគុំតន្ត្រី និងការប្រកួតប្រដាល់ជ្រើសរើសជើងឯកគុនខ្មែរពិភពលោក ផងដែរ៕