ក្លឹបអារ៉ាប៊ីសាអ៊ូឌីតចង់ទិញ Bruno Fernandes ពី Man Utd
បរទេស៖ ខ្សែបម្រើប្រយុទ្ធព័រទុយហ្គាល់កីឡាករ Bruno Fernandes ត្រូវបានពាក្យចចាមអារ៉ាមមួយចំនួនបានឱ្យដឹងថា ក្លឹបអារ៉ាប៊ីសាអ៊ូឌីតកំពុងតែតាមចែចូវចាប់អារម្មណ៍។
មានការចុះផ្សាយមួយចំនួនបានឱ្យដឹងថា អ្នកតំណាងរបស់អាជ្ញាធរវិនិយោគសាធារណៈរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ គ្រោងនឹងពិភាក្សាជាមួយនឹង Bruno នាពេលខាងមុខ ដើម្បីចរចាស្វែងរកលទ្ធភាពក្នុងការផ្ទេរចេញពីក្លឹប Manchester United។
អាជ្ញាធរវិនិយោគសាធារណៈ (PIF) របស់អារ៉ាប៊ីសាអ៊ូឌីតកាន់កាប់ភាគហ៊ុនក្លឹបនៅលីគនេះមួយចំនួនដូចជា ក្លឹបដែលខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែលេងគឺក្លឹប Al Nassr ជាដើម។
សូមជម្រាបផងដែរថា Bruno ចូលរួមជាមួយបិសាចក្រហមតាំងពីខែមករា ឆ្នាំ២០២០ ហើយចាប់ពីពេលនោះមក កីឡាកររូបនេះលេងបាន ២០០ប្រកួត និងស៊ុតបាន ៦៧គ្រាប់ ហើយថែមទាំងទទួលតំណែងជាប្រធានក្រុមនៅឆ្នាំនេះទៀតផង៕