ត្រីប៉ាស៊ីអ៊ី នៅតែថ្លៃខ្ពស់កប់ពពកប្រភេទលេខ១ អាចមានតម្លៃជាង៤០ម៉ឺនរៀល
ខេត្តស្ទឹងត្រែង៖ ត្រីប៉ាស៊ីអ៊ី ត្រីដែលចាត់ទុកថា មានរស ជាតិឆ្ងាញ់ កំពុងចាប់ផ្ដើមមាន ជាបណ្ដើរៗហើយ ក៏ប៉ុន្តែ តម្លៃវិញនោះ នៅតែថ្លៃខ្ពស់កប់ពពក។ ត្រីប៉ាស៊ីអ៊ីដែលចាត់ទុកថា ប្រភេទលេខ១ នោះ គឺមានទម្ងន់ចាប់ពី ១គីឡូក្រាមឡើងទៅ អាចជាង៤០ម៉ឺនរៀល។ ត្រីមានទម្ងន់ ក្រោមមួយ គីឡូក្រាម ៣០ ម៉ឺនរៀល។ តម្លៃត្រីប៉ាស៊ីអ៊ីនៅរដូវទឹក សម្រកនេះ ហាក់ខ្ពស់ ជាងរដូវដើមឆ្នាំ ទឹកឡើង។ អ្នកនេសាទ ចាប់ផ្ដើម ដាក់មង បានត្រីប៉ាស៊ីអ៊ី ជាបណ្ដើរៗ ក៏ប៉ុន្តែតម្លៃវិញនោះ ត្រូវបានបែងចែកទៅតាមតូចនិងធំ៕