ដាំម្តងប្រមូលផល២៥ឆ្នាំ! មកស្គាល់ទំពាំង២ប្រភេទ ដាំតែម្តងអាចប្រមូលផលបានដល់ទៅ២៥ឆ្នាំ

0 39

មែនទែនទៅនៅក្នុងប្រទេសយើង នៅតាមជនបទ ឬជាយក្រុង គឺតែងតែមានដីទំនេរចោលជាច្រើន ដោយអ្នកខ្លះលើកឡើងថាមិនដឹងប្រកបរបរអ្វីទើបបានចំណូល ខ្លះទៀតដឹងរកស៊ីអ្វី ខ្លះមិនហ៊ានដាំអ្វីខ្លាចគ្មានទីផ្សារ ខ្លាចគ្មានអ្នកទិញ ដោយសារតែហេតុនេះហើយ ទើបថ្ងៃនេះក្រុមការងារ Business Cambodia និងលើកយកនៅដំណាំមិនរើសដី ២ ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ងាយស្រួលថែទាំ លើសពីនេះគឺជាដំណាំដែលកំពុងមានតម្រូវការទីផ្សារល្អនៅកម្ពុជា ។ ហើយអ្វីដែលកាន់តែពិសេសសម្រាប់ដំណាំ ពីរប្រភេទនេះ គឺអាចប្រមូលផលបានរាល់ថ្ងៃ ក្នុងរយៈពេលជាច្រើនឆ្នាំ។

១. ដំណាំទំពាំងបារាំង

ដំណាំទំពាំងបារាំង គឺជាបន្លែដែលកំពុងពេញនិយម និងមានតម្រូវការខ្ពស់នៅលើទីផ្សារ មានតម្លៃថ្លៃ មួយវិញទៀតនោះវាត្រូវបានគេចាត់ទុកថាគឺជាបន្លែស្អាត គ្មានជាតិគីមី ពីព្រោះក្នុងមួយយប់វាលូតបានដល់ទៅ ១៥សង់ទីម៉ែត្រ ។ ដំណាំនេះប្រើរយៈពេលដាំដុះ និងថែទាំត្រឹមតែ ៤ខែប៉ុណ្ណោះ គឺអាចប្រមូលបានជារៀងរាល់ថ្ងៃ គ្រប់រដូវ ( ពេញមួយឆ្នាំ ) និងអាចប្រមូលផលបានរយៈពេល ចន្លោះពី ២០ ទៅ ២៥ឆ្នាំ និយាយជារួមដាំតែម្ដង អាចចិញ្ចឹមគ្រួសារបានជាង ២០ឆ្នាំឯណ្ណោះ ។

ដំណាំទំពាំងបារាំង អាចប្រមូលផលបានគ្រប់រដូវ សំខាន់ការប្រើប្រាស់ជីធម្មជាតិ មានដូចជា ជីកំប៉ុស ជីអង្កាម ឬជីលាមកសត្វ រួមនឹងការថែទាំ ការស្រោចស្រពឲ្យបានជាប់ជាប្រចាំ ដោយប្រើរយៈពេលដាំប្រហែល ៤ខែប៉ុណ្ណោះ អាចប្រមូលផលបានជារៀងរាល់ថ្ងៃ ។ ហេតុដូចនេះ មន្ទីរតែងតែចុះណែនាំ ឲ្យប្រជាកសិករដែលមានដីទំនេរ គួរនាំគ្នាដាំដំណាំបន្លែទំពាំងបារំាងនេះឲ្យបានច្រើន ព្រោះមានតម្លៃខ្ពស់ណាស់ និងមិនពិបាករកទីផ្សារឡើយ ។

លោកសាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានប្រាប់ឱ្យដឹងថា« ទំពាំងបារាំងជាដំណាំមួយប្រភេទងាយស្រួលដាំ មានទីផ្សារល្អ ដោយសារការដាំដុះមិនប្រើប្រាស់ថ្នាំពុលឬសារធាតុគីមីឡើយ ចំណាយដើមទន់តិចទទួលផលបានខ្ពស់ និងមានរយៈពេលយូក្នុងការទទួលផល ទើបប្រជាកសិករបាននាំគ្នាងាកមកដាំដំណាំប្រភេទនេះច្រើន ហើយការនិយមរបស់ទីផ្សារក៏ច្រើន ជាពិសេសមានអ្នកចាំទទួលទិញដល់កន្លែងតែម្តង ដែលពួកគាត់បានចុះកិច្ចសន្យាទិញលក់ និងមានទីផ្សារទំនើបនៅទីក្រុងភ្នំពេញបើគេត្រូវការយើងបោះដុំឲ្យគេ ហេតុដូចនេះប្រជាកសិករមើលឃើញថាមានទីផ្សារគាត់ក៏នាំគ្នានាំជាបណ្តើរៗ »។

២. ដំណាំទំពាំងផ្អែម

ចាយពេល ៧ទៅ ៨ខែ លើដំណាំទំពាំងផ្អែម អាចប្រមូលផលទាញចំណូលរាល់ថ្ងៃ ចិញ្ចឹមគ្រួសារ១ជីវិត ។ របរដាំទំពាំងឬស្សីផ្អែមទើបតែមានមនុស្សចាប់អារម្មណ៍ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ជាក់ស្តែងបើតាមការលើកឡើងរបស់លោក ចៅ សំណុល ជាអ្នកដាំទំពាំងផ្អែមនៅខេត្តបាត់ដំបងបានមានប្រសាសន៍ថា ការដាំទំពាំងផ្អែមមិនសូវជាមានផលលំបាកអ្វីច្រើននោះទេ មមាញឹកតែពេលដាំបន្តិចប៉ុណ្ណោះ តែវាដាំរួចគ្រាន់តែស្រោចទឹកដាក់ជីឱ្យបានត្រឹមត្រូវម្តងម្កាលគឺបានហើយ។

លោកបន្តថា របរដាំទំពាំងផ្អែមនេះគឺអាចរកចំណូលបានពីរប្រភព គឺតាមការលក់ទំពាំងផង និងតាមរយៈការលក់ដើមឬស្សីផង។លោកក៏បានបន្ថែមថា ដំណាំទំពាំងផ្អែមនេះគឺមិនសូវរើសដីប៉ុន្មានឡើង អ្វីដែលសំខាន់បំផុតគឺទឹកឱ្យតែផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវប្រាំងគឺវានឹងហុចផលឱ្យបានជាប្រចាំ៕

Loading...