រថយន្តលុចស៊ីស RX300 បើកឆ្លងផ្លូវ ម៉ូតូបើកលឿនជាន់ហ្រ្វាំងមិនជាប់ជ្រុលបុកពេញទំហឹងរងរបួសធ្ងន់
ភ្នំពេញ: រថយន្តលុចស៊ីសRX300មួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នម៉ូតូឌ្រីមសង់សេរី២០១៩បើកលឿនជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង៤៥នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីកែងផ្លូវបេតុងច្រកចូល មន្ទីរពេទ្យបង្អែកពោធិ៍ចិន ដែលស្ថិតនៅ សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យមកដល់កន្លែងកើតហេតុភ្លាមៗ ហើយបានទាក់ទងទៅសមត្ថកិច្ច នៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីវាស់វែងនឹងយកម៉ូតូព្រមទាំងរថយន្ត នឹងអ្នកបើកបរយកទៅផ្នែកជំនាញចាត់ការតាមនិតិវិធីច្បាប់។