Heng Sothy

«រាត្រីចងចាំ» ព្រឹត្តិការណ៍រម្លឹកការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ នឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ ក្នុងបរិវេណព្រះលានជល់ដំរី (Video inside)

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងថា «រាត្រីចងចាំ» ដែលព្រឹត្តិការណ៍រម្លឹកការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ នឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងបរិវេណព្រះលានជល់ដំរី។

ព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង ៣០០នាក់ផងដែរ។

ក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះ «រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។ សូមអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ នៅក្នុងបរិវេណព្រះលានជល់ដំរី វេលាម៉ោង១៧៖០០ ល្ងាចតទៅ»។

សូមជម្រាបថា រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ១៩៩២៕

 

Exit mobile version