Heng Sothy

អុីស្រាអែលបន្តការវាយលុកនៅតំបន់ហ្គាហ្សា ក្រោយដួលរលំបទឈប់បាញ់

ការប្រយុទ្ធគ្នាជាថ្មីនៅតំបន់ហ្គាហ្សាបានបន្តដល់ថ្ងៃទីពីរនៅថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីកិច្ចពិភា​ក្សាដើ​ម្បី​​​ប​​ន្ត​បទឈប់បាញ់រយៈពេលមួយសប្តាហ៍ជាមួយក្រុមហាម៉ាស់បានដួលរលំ។ អ្នកសម្របសម្រួ​ល​បា​​ន​​​និ​​​យាយថា ការបន្តទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកំ​ពុងធ្វើឱ្យស្មុគស្មាញដ​ល់ការប៉ុន​ប៉ង​​ដើ​ម្បី​ផ្អាក​​កា​​​រប្រយុទ្ធម្តងទៀត។ យោងតាមសាក្សីបាននិយាយថាតំបន់ភាគខាងកើត និងភាគខាងត្បូងហ្គាហ្សា ស្ថិ​​​តនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ខណៈដែលពេលវេលាកំណត់បទឈប់បាញ់បានកន្លង​ផុត​ទៅ​​​ភ្លាមៗនៅព្រឹកព្រលឹមថ្ងៃសុក្រ។

អ៊ីស្រាអែលបាននិយាយថា កងកម្លាំងផ្លូវគោក ផ្លូវអាកាស និងកងទ័ពជើងទឹករបស់ខ្លួនបានវា​យប្រហារ​លើ​គោ​លដៅ​ភេ​​រវកម្មជាង ២០០ នៅហ្គាហ្សា ដោយជំរុញឱ្យជនស៊ីវិលភៀសខ្លួន​ដើម្បីជៀសវាង​កា​រប្រ​យុ​​ទ្ធគ្នា ខណៈ​ក្រុមសិទ្ធិមនុស្សបានព្រមា​នម្តងហើយម្តងទៀតថាមិនមា​នកន្លែងសុវត្ថិភាពស​ម្រាប់ជន​ស៊ី​វិ​​ល​នៅក្នុងតំបន់ហ្គាហ្សាទេ។ គិតត្រឹមល្ងាចថ្ងៃសុក្រ ទី១ ធ្នូ មន្ត្រីប៉ាឡេស្ទីនបាននិ​យាយថា ការវា​យ​ប្រ​ហារ​​របស់អ៊ីស្រាអែលបា​នសម្លាប់មនុស្ស១៨៤នាក់ របួស​យ៉ាងតិច​៥៨​៩​​នាក់ និងបានវា​យប្រ​ហា​រផ្ទះ​ស​​ម្បែ​ងជាង២០ខ្នង។

ភាគីជម្លោះនីមួយៗបានស្តីបន្ទោសភាគីម្ខាងទៀតដែលបណ្តាលឱ្យមានការដួលរលំនៃបទឈប់បាញ់ដោ​​យបដិសេធលក្ខខណ្ឌដើម្បីបន្តការដោះលែងចំណាប់ខ្មាំងប្រចាំថ្ងៃដែលត្រូវបានកាន់កាប់ដោយក្រុម​ប្រ​ដាប់អាវុធជាថ្នូរនឹងអ្នកជាប់ឃុំប៉ាឡេស្ទីន។ នៅក្នុងការអនុវត្តបទ​ឈប់​បា​ញ់រ​យៈ​​​ពេលប្រាំពីរថ្ងៃបានដោះលែងស្ត្រី កុមារ និងចំណាប់ខ្មាំងបរទេសជាច្រើន។

កាតា ដែលបានដើរតួនាទីកណ្តាលក្នុងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរួមជាមួយនឹងសហរដ្ឋអាមេរិក និងអេហ្ស៊ីប បាននិយាយថា ការចរចានៅតែបន្តជាមួយអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីស្តារ​បទឈ​ប់​បា​​ញ់ឡើងវិញ ប៉ុន្តែថាការទម្លាក់គ្រាប់បែ​កជាថ្មីរបស់អ៊ី​ស្រាអែលទៅលើហ្គាហ្សាបាន​ធ្វើឱ្យស្មុគ​ស្មាញ​ដ​ល់​​​កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការផ្នែ​ក​កា​រទូត ដើ​ម្បីស្តារបទឈប់បាញ់ឡើងវិញ។ ក្នុងនោះអាមេរិកនឹងបន្តធ្វើការជាមួយអ៊ីស្រាអែល អេ​ហ្ស៊ី​ប និ​ងកាតាលើកិ​ច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តការផ្អាកការប្រយុទ្ធឡើងវិញ ដោយបានស្តីប​ន្ទោស​ក្រុ​ម​ហា​ម៉ាស់​ចំពោះការបរាជ័យក្នុងការបំពេញលក្ខខណ្ឌក្នុងការដោះលែងចំណាប់ខ្មាំង។ អ៊ីស្រាអែល​បា​ន​និ​​យា​យ​​ថាបទឈប់បាញ់ អាចបន្តដរា​ប​ណា​​ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង១០ នាក់​ក្នុងមួយ​ថ្ងៃ​។​

អង្គការសហប្រជាជាតិបាននិយាយថា ការប្រយុទ្ធគ្នានឹងកាន់តែអាក្រក់ទៅៗ ខណៈភាពអាសន្នផ្នែក​មនុ​ស្ស​​ធម៌បាន​កើតឡើងយ៉ាងធ្ងន់ធ្ងរ។ លោក Jens Laerke អ្នក​នាំ​ពាក្យ​ការិយាល័យ​មនុស្សធម៌​រ​បស់​អ​​ង្គ​កា​រ​​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​និយាយ​ថា​៖ «នរក​នៅ​លើ​ផែនដី​បាន​ត្រឡប់​ទៅ​តំបន់​ហ្គា​​ហ្សា​​​​វិញ​ហើយ»។ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិលោក Martin Griffiths បាននិយាយ​ថា​៖​«​​ ​ក្នុង​រយៈពេលប៉ុន្មានម៉ោង រាប់សិបនាក់ត្រូវបានគេរាយការណ៍ថាបានសម្លាប់ និងរងរបួស។ គ្មាន​ក​ន្លែ​ង​មានសុវត្ថិភាពសម្រាប់ទេ ហើយ​តិច​ណាស់​ដែលបន្ត​រស់​នៅ​»។

អ៊ីស្រាអែល​បានប្តេជ្ញាថា​នឹង​កម្ទេច​ក្រុម​ហាម៉ាស​ បន្ទាប់​ពី​មាន​ការ​វាយ​ឆ្មក់មួយកាលពី​ថ្ងៃ​ទី ៧ ខែ​តុលា ដែលក្រុម​សកម្មប្រយុទ្ធ​បាន​សម្លាប់​មនុស្ស ១.២០០ នាក់ និង​ចាប់​ចំណាប់​ខ្មាំង ២៤០ នាក់​ពីទឹក​ដីអ៊ី​​ស្រាអ៊ែល។ ចាប់តាំងពីពេលនោះមកអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកា​ស ​ជាការសងសឹកទៅលើក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។ យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទី​នបា​ននិយាយថាពលរដ្ឋនៅតំបន់ហ្គាហ្សាជាង១៥,០០០នាក់ត្រូវបានសម្លាប់ និង​រាប់ពាន់នា​ក់កំពុង​បា​ត់​ខ្លួន។

ដោយឡែកចំណុច​មួយ​ទៀត​នៃ​ជម្លោះ​សម្រាប់​អ៊ីស្រាអែល គឺការ​ស្លាប់​និង​របួស​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់។ មន្ត្រីលីបង់បាននិយាយថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែ​លបានស​ម្លា​ប់​មនុស្ស​បីនាក់កាលពីថ្ងៃទី១ ធ្នូ។ ក្រុមហេសបូឡាហ៍ ដែលគាំទ្រដោយប្រទេសលីបង់ ដែលជា​ស​ម្ព័ន្ធមិ​ត្តរប​ស់ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារជាច្រើនលើក ទៅលើ​ទី​តាំងយោធាអ៊ី​ស្រា​​​អែល នៅតាមព្រំដែន៕

Exit mobile version