ខេត្តកែប៖ រយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី២៦ , ២៧ ,២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ភ្ញៀវទេសចរជាតិ និងបរទេស យ៉ាងច្រេីនកុះករបានអញ្ជើញមកសម្រាកលំហែកម្សាន្តនៅតាមបណ្ដារមណីដ្ឋាននានា ទូទាំងខេត្តកែប មានចំនួន៩២,៧៦១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៩១,៩៦៥នាក់ និងភ្ញៀវទេសចរបរទេសចំនួន៧៩៦នាក់ ។ នេះបើយោតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកែប៕