បញ្ជូនខ្លួន មន្ត្រីយោធា ដែលវាយសន្តិសុខមួយពិល បណ្តាលឲ្យបែកក្បាល ទៅតុលាការ
ភ្នំពេញ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូន ខ្លួនមន្ត្រីយោធា ដែលវាយសន្តិសុខម្នាក់ មួយពិលបណ្តាលឲ្យបែកក្បាល ហើយទាមទារឲ្យជនរងគ្រោះសងថ្លៃពិលទៀតនោះ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា បណ្តាលឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ដែលមន្ត្រីយោធារូបនេះ អាងអំណាច អាងបុណ្យស័ក្តិរបស់ខ្លួន ទៅផឹកស្រាស្រវឹងបង្កអំពើហិង្សាទៅលើជនរង់គ្រោះ ព្រមទាំងជេងប្រមាថ គំរាមបាញ់ទៅលើសមត្ថកិច្ចមូលដ្ឋានដែលចុះទៅជួយអន្តរាគមន៍៕