ខេត្តសៀមរាប៖ យន្តហោះខ្នាតធំ បូអុីង៧៧៧ នាំភ្ញៀវទេសចរអន្ដរជាតិជាង២០០នាក់ បានមកដល់ខេត្តសៀមរាប តាមរយៈជើងហោះហើរត្រង់ដ៏ធំមួយ ហើយក៏ជាលើកដំបូង ដែលបានហោះចេញពីទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកានេះ។
អ្នកដំណេីរ ចំនួន២០៨នាក់ និងក្រុមហោះហើរចំនួន១៦នាក់ សរុប២២៤នាក់។ ភ្ញៀវទេសចរទាំងនោះ មកតាមរយៈក្រុមហ៊ុនទេសចរណ៍ ហើយនឹងស្នាក់នៅខេត្តសៀមរាប រយៈពេល ៣ថ្ងៃ៕