ភ្នំពេញ៖ បុរសម្នាក់បានបើកបររថយន្ត ធុនធំប្រភេទFUSO ទៅបុកឡើងខឿនរង្វង់មូលអប្សរា បណ្តាលឲ្យរងការខូចខាតទាំងកណ្តាលរាត្រី ចំណែកម្ចាស់រថយន្តបានរត់ចេញពីទីតាំងកើតហេតុបាត់ទៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៣ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរារណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្ត ចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕