Heng Sothy

គីមឈីរបស់កូរ៉េខាងត្បូង មានសន្ទុះហក់លើទីផ្សារជាង៩០ប្រទេស

ប្រទេសកូរ៉េ៖ យោងតាមស្ថិតិគយកូរ៉េខាងត្បូង, ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ ការនាំចេញគីមឈីបានឈានដល់៩៣ប្រទេស ក្នុងនោះមានទាំងអាមេរិកខាងជើង និងអឺរ៉ុប ដែលកំណើនការនាំចេញនេះជាសន្ទុះខ្ពស់បំផុត បើធៀបនឹងឆ្នាំ២០១៣ ពោលគឺ១០ឆ្នាំមុនមានប្រទេសដែលនាំចេញត្រឹមតែ៣២ប្រទេសប៉ុណ្ណោះ ។

ជាមួយគ្នានេះតម្លៃនៃការនាំចេញគីមឈីរបស់កូរ៉េខាងត្បូងបានកើនឡើង១០.១% ស្មើនឹង១៣០.៥០ លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទំហំនាំចេញបានកើនឡើង៧.២% ស្មើ៣៧,១១០តោន ។

តាមការវិភាគពីអ្នកជំនាញមួយបង្ហើបថា៖ គីមឈីរបស់កូរ៉េខាងត្បូង ត្រូវគេចាត់ទុកជាអាហារសុខភាពដែលជួយពង្រឹងភាពស៊ាំនៅបរទេស ៕

ប្រភព៖ Korea.net

Exit mobile version