សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលុបឈ្មោះវរសេនីយ៍ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ។ នេះបើតាមរយៈអនុក្រឹត្យស្ដីពីការលុបឈ្មោះនាយទាហានចុះកាលពីពេលថ្មីៗ។
បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឧត្ដមសេនីយ៍ត្រី អេង ហ៊ី មានប្រសាសន៍ពាក់ព័ន្ធរឿងនេះ យ៉ាងដូច្នេះថា បន្ទាប់ពីកាត់ឈ្មោះឱ្យមកបំពេញការងារនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធងហត្ថ វរសេនីយ៍ឯក ទៀវ ម៉ារឌី នៅតែមិនគោរពច្បាប់ស្ដីពីលក្ខខន្តិកនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ និងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថនោះទេ។ ពីព្រោះតែការមិនគោរពបទបញ្ជា និងវ័ន័យនេះហើយទើបរាជរដ្ឋាភិបាលលុបឈ្មោះចេញពីក្របខណ្ឌតែម្ដង។
គួរបញ្ជាក់ដែរថាការលុបឈ្មោះមន្ត្រីចេញពីក្របខណ្ឌនេះគឺធ្វើឡើងតាមសំណើររបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ៕