ភ្នំពេញ៖ សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ និងសេចក្តីស្នើវិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រូវបានសម័យប្រជុំរដ្ឋសភា អនុម័តទាំងស្រុងហើយ ក្នុងកិច្ចប្រជុំពេញអង្គ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ការសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាជិកសភាចូលរួមចំនួន១០០រូប។
សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័តនាឱកាសនេះមាន៖
-សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម និង
-សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖