Heng Sothy

ក្រសួងព័ត៌មានទុកពេល៣ខែឲ្យម្ចាស់អាជីវកម្មលើប្រព័ន្ធផ្សព្វផ្សាយខុសច្បាប់ ដើម្បីដាក់ពាក្យសុំច្បាប់នៅក្រសួង

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានជូនដំណឹងដល់ម្ចាស់អាជីវកម្មលើប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដែលមិនទាន់មានច្បាប់ ត្រូវមកដាក់ពាក្យសុំច្បាប់នៅក្រសួងក្នុងរយៈពេល៣ខែ ពោលចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា ផ្ញើទៅម្ចាស់អាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក្រសួងព័ត៌មានបានជូនដំណឹងទៀតថា រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណ ដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ៕

Exit mobile version