Heng Sothy

សមត្ថកិច្ច ចាប់ផលិតផលសាច់បង្កកជិត ៥តោន ក្រោយរកឃើញថាពុំមានប្រភពច្បាស់លាស់

ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តី ក.ប.ប. និងអាជ្ញាធរដែនដី នៃខណ្ឌមានជ័យ បានចុះឆែកឆេរទីតាំង ឃ្លាំងស្ដុកទុកនិងចែកចាយ ផលិតផលសាច់បង្កក ដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤.៧១០គីឡូក្រាម។

ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ៕

Exit mobile version