Heng Sothy

កុំឱ្យខកជើង! ចង់ដឹងអត្តសញ្ញាណប័ណ្ណធ្វើហើយឬនៅ មុននឹងទៅអាចពិនិត្យមើលតាម App មួយនេះ

កាន់តែងាយស្រួលសម្រាប់បងប្អូនដែលបានទៅធ្វើអត្តសញ្ញាណប័ណ្ណហើយ ហើយកំពុងតែរង់ចាំថ្ងៃទៅយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួន ពេលនេះក្រសួងបានណែនាំនូវ App មួយដើម្បីជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានទៅធ្វើអត្តសញ្ញាប័ណ្ណ អាចធ្វើការតាមដានថាតើអត្តសញ្ញាប័ណ្ណរបស់លោកអ្នកបានធ្វើហើយឬនៅបានដោយស្រួល ចៀសវាងការទៅខាតជើង។

ដែល App នោះមានឈ្មោះថា GDI eServices​ សម្រាប់ App ក្រៅពីអាចឱ្យបងប្អូនតាមដានពីអត្តសញ្ញាប័ណ្ណធ្វើហើយឬនៅ បងប្អូនក៏អាចធ្វើការសាកសួរ សំណួរ ចម្ងល់ ឬសំណូមពរ អំពីសេវាអត្តសញ្ញាណកម្មផ្សេងៗដូចជា ៖

១. សេវា អត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព សេវាកែតម្រូវឯកសារអត្រានុកូលដ្ឋាន។ល។)

២. សេវា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

៣. សេវា លិខិតឆ្លងដែន និងលិខិតធ្វើដំណើរពលករទៅក្រៅប្រទេស

៤. សេវា ស្ថិតិប្រជាពលរដ្ឋ (សៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ ការផ្លាស់ប្តូរទីលំនៅ)

បងប្អូនអាចធ្វើការ Download កម្មវិធី GDI eServices ឬ ទំនាក់ទំនង តាមលេខទូរស័ព្ទ 1271 ឬ 017 898 915 រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ សុក្រ ក្នុងនោះ រាល់បញ្ហារបស់បងប្អូន នឹងត្រូវបានដោះស្រាយដោយមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

 

Exit mobile version