ខេត្តកណ្តាល៖ ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង១៥:១៥នាទី នៅចំណុចកើតហេតុភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកកណ្ដាល ជនសង្ស័យ ចំនួន០១នាក់ឈ្មោះ ស្រ៊ុន សម្ពស្ស ភេទស្រីអាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកត់ឆ្នោតវៀតណាម មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១៖ ទូរសព្ទ័ដៃចំនួន០២គ្រឿង (ម៉ាក oppoពណ៌ទឹកសមុទ្រ ០១គ្រឿងនឹងម៉ាកSAMSUNG ពណ័ទឹកមាស០១គ្រឿង)
២៖ ក្រដាស A4 កាត់រួចមិនទាន់កត់លេខឆ្នោតចំនួន៦២សន្លឹក
៣៖ សៀវភៅកត់លេខឆ្នោតរួចចំនួន២ក្បាល
៤៖ កន្ទុយសន្លឹកឆ្នោតចាក់រួចចំនួន០៦សន្លឹក
៥៖ ក្រដាសកាហ្គែ (ផ្ដាន) ០១សន្លឹក
៦៖ ប៉ិចចំនួន០៣ដើមនិងបន្ទាត់ជ័រចំនួន០១ ដើម
៧៖ ប្រដាប់កិបចំនួន០១
៨៖ ម៉ាស៊ីនគិតលេខ ចំនួន០១គ្រឿង
៩៖ កាបូបស្ពាយពណ៍ខៀវចាស់ចំនួន០១
១០៖ ប្រាក់ខ្មែរចំនួន ៤៦៤០០(បួនម៉ឺនប្រាំមួយពាន់បួនរយរៀល)
ក្រោយពីសាកសួររួច កម្លាំងព្រហ្មទណ្ឌស្រុកបានសុំគោលការណ៍មេឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តតាមនិតិវិធីច្បាប់។