Heng Sothy

កាន់តែធ្ងន់ធ្ងរ! ទារកនិងអ្នកជំងឺជាច្រើននៅតំបន់ហ្កាហ្សាត្រូវស្លាប់ជាបន្តបន្ទាប់ ព្រោះកង្វះថាមពលផ្គត់ផ្គង់

ហ្កាហ្សា៖ មន្ទីរពេទ្យទាំងអស់នៅភាគខាងជើងតំបន់ហ្កាហ្សាត្រូវបិទដំណើរការទាំងស្រុង ហើយយ៉ាងហោចមនុស្ស២,៣០០នាក់ត្រូវជាប់គាំងនៅមន្ទីរពេទ្យAl-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតនៅតំបន់នោះ។

អនុរដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋាភិបាលហាម៉ាសបានឱ្យដឹងនាពេលម្សិលមិញថា៖ ទារកមិនគ្រប់ខែចំនួន៥នាក់ និងអ្នកជំងឺធ្ងន់ធ្ងរចំនួន៧នាក់បានស្លាប់ រីឯទារកជាច្រើននាក់ផ្សេងទៀតកំពុងស្ថិតនៅហានិភ័យគ្រោះថ្នាក់ខ្ពស់ក្នុងមន្ទីរពេទ្យ West Fa ក្នុងតំបន់ Gaza Strip ព្រោះតែកង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរគ្មានថាមពលសម្រាប់ដំណើរការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ដ្រ ។

ក្នុងនោះវេជ្ជបណ្ឌិតជាច្រើនបានលើកឡើងថា៖ «ប្រសិនបើមិនមានបទឈប់បាញ់ភ្លាមៗនោះទេ មន្ទីរពេទ្យនឹងក្លាយជាកន្លែងបញ្ចុះសព»៕

ប្រភព៖ The Guardian

Exit mobile version