ភ្នំពេញ៖ ជិះម៉ូតូឌុបគ្នាចេញពីផឹកស៊ី ទៅដល់វិមានឯករាជ្យជ្រុលចង្កូត បុករថយន្តម៉ាក តូយូតា រ៉ាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-0755 ពេញទំហឹងបណ្តាលឲ្យសន្លប់ម្នាក់ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៧នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ទីតាំងកើតហេតុស្ថិតនៅចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕