ភ្នំពេញ : លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំង អស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ត្រៀមឯកសារបញ្ជាក់ អត្ត សញ្ញាណផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ហើយប្រសិនបើ ប្រជាពលរដ្ឋពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពនោះទេ សូមរួសរាន់ទៅទីស្នាក់ការ គឃ.សប ដើម្បីបំពេញបែបបទស្នើ សុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដោយឥតគិតថ្លៃ និងទាន់ពេលវេលា ស្របតាមកាលបរិច្ឆេទដែលកំណត់ដោយ គ.ជ.ប។
ការអំពាវនាវនេះ ក្នុងពិធីបិទការបិទបញ្ចប់វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” នៅវិទ្យាស្ថានជាតិអប់រំ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។