បណ្ដាញសេវាទំនាក់ទំនងនៅតំបន់ហ្គាហ្សានឹងកាត់ផ្ដាច់ទាំងស្រុង

0 10

Gaza៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) ទូរទស្សន៍ប៉ាឡេស្ទីនមួយបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានប៉ាឡេស្ទីនថា បណ្តាញនិងសេវាទំនាក់ទំនងនៅតំបន់ហ្គាហ្សាស្ទ្រីប នឹងត្រូវបញ្ឈប់ទាំងស្រុងនៅថ្ងៃព្រហស្បត្តិ៍ទី១៦ វិច្ឆិកា ខាងមុខ ក្រោមហេតុផលកង្វះប្រេងឥន្ទនៈ ។

អាជ្ញាធរប៉ាឡេស្ទីន បាន កំពុងប្រឈមមុខ វិបត្តិថវិកាអស់មួយរយៈមកហើយ ជាពិសេសលទ្ធភាពបង់ថ្លៃប្រេងឥន្ធនៈគឺពុំមានទាល់តែសោះ ដូច្នេះសម្រាប់ថាមពលផ្គត់ផ្គង់ម៉ាស៊ីនភ្លើងនៅប៉មអគ្គិសនីនានានឹងបិទក្នុងពេលឆាប់ៗនេះ ហើយសេវាកម្មទំនាក់ទំនងទាំងអស់នៅហ្គាហ្សាអាចជួបបញ្ហាបាត់បង់ព័ត៌មាន ៕

ប្រភព៖ cctv

Loading...