ប្រធាន គ.ជ.ប ៖ ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមាន ឈ្មោះក្នុង បញ្ជី បោះឆ្នោតផ្លូវការឆ្នាំ២០២២ និងមានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិ ខ្មែរដែល មានសុពលភាព

0 7

ភ្នំពេញៈ លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព។ ក្នុងករណីប្រជាពលរដ្ឋ ពុំទាន់មាន អ.ខ ឬមាន ប៉ុន្តែបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចទៅបំពេញបែបបទស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) នៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៃឃុំ សង្កាត់ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីយកទៅសុំការបញ្ជាក់ផ្តល់សុពលភាពពីអាជ្ញាធរឃុំ សង្កាត់ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត។ ផ្អែកតាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត គឺមានរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

Loading...