Heng Sothy

សាធារណជន​ភ្ញាក់ផ្អើល ខណៈដែល​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ KP (​ម៉ន ដា​នី​)​ បង្ហោះ​សារ​លែងលះ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញ៖ សាធារណជន ពិសេស​អតិថិជន​របស់​ក្រុមហ៊ុន KP (​ម៉ន ដា​នី​) មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈដែល​លោក ឃុន ថាវ​ង្ស ផង​ផាន ដែល​គេ​ស្គាល់​ថា​ជា​ស្វាមី​លោកស្រី ម៉ន ដា​នី ទាំងពីរ​នាក់​ជា​ម្ចាស់​ក្រុមហ៊ុន​អ​លន​ទ្រ​ព្រ KP (​ម៉ន ដា​នី​) បាន​បង្ហោះ​នូវ​កិច្ចព្រមព្រៀង​លែងលះ​រវាង​គូ​ស្វាមី​និង​ភរិយា លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ កិច្ចព្រមព្រៀង​នោះបាន​បង្ហាញថា លោក ឃុន ថាវ​ង្ស ផង​ផាន ដែលជា​ស្វាមី និង​លោកស្រី ម៉ន ដា​នី ដែល​ត្រូវជា​ភរិយា​បាន​ព្រមព្រៀង​លែងលះគ្នា​ចាប់ពីពេលនេះ​តទៅ​។

យ៉ាងណាក៏ដោយ​តាម​កិច្ចព្រមព្រៀង​ដែល​លោក​ឃុន ថាវ​ង្ស ផង​ផាន បាន​បង្ហោះ​នោះ ក៏បាន​បញ្ជាក់ថា ភាគី​ទាំងពីរ​នឹង​ទ្បើង​ទៅ​តុលាការ​ដើម្បី​ទទួលបាន​សាលក្រម​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​លែងលះ​នោះ គេ​មិនទាន់​បានដឹង​នៅ​ទ្បើ​យ​ទេ ហើយ​គ្រាន់តែ​ដឹងថា ភាគី​ខាង​ស្វាមី​បាន​យល់ព្រម​ប្រគល់​កូន រួមទាំង​ទ្រព្យសម្បត្តិ និង​បំណុល​ទាំងអស់​ឲ្យ​ទៅ​ភាគី​ខាង​ប្រពន្ធ ដោះស្រាយ ៕

ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​កិច្ចព្រមព្រៀង​លែងលះ ដែល​លោក​ឃុន ថាវ​ង្ស ផង​ផាន បាន​បង្ហោះ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ៖

Exit mobile version