ប្រធានាធិបតីតួកគី ហៅអ៊ីស្រាអែលថាជា «រដ្ឋភេរវករ»

0 14

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អ៊ីស្រាអែលជា«រដ្ឋភេរវករ» ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងបំពានច្បាប់អន្តរជាតិនៅតំបន់ហ្គាហ្សា ខណៈពេលដែលលោកបញ្ជាក់ឡើងវិញ នូវទស្សនៈរបស់គាត់ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ មិនមែនជាអង្គការភេរវករនោះទេ។

ថ្លែងទៅកាន់សមាជិកសភាក្នុងសភា លោក Erdogan ក៏បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រកាសថាតើអ៊ីស្រាអែលមានគ្រាប់បែកនុយក្លេអ៊ែរឬអត់ ហើយថែមទាំងបានបន្ថែមទៀតថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគឺហួសសម័យហើយ។

លោក​បាន​បន្ត​ថា ក្រុម​ហាម៉ាស់​ជា​គណបក្ស​នយោបាយ​ដែល​ប្រជាជន​ប៉ាឡេស្ទីន​បោះឆ្នោត​ជ្រើសរើស មិនមែនអង្គការភេរវករនោះទេ៕

ប្រភព៖ AFP

Loading...