ស្ត្រីមានផ្ទៃពោះនៅហ្គាហ្សាពិបាករកកន្លែងសម្រាល

0 20

អន្តរជាតិ៖ ស្ត្រីមានផ្ទៃពោះ៥០.០០០នាក់នៅតំបន់ហ្គាហ្សាកំពុងប្រឈមមុខនឹងហានិភ័យនៃការសម្រាលកូនតាមដងផ្លូវ ឬនៅ ជំរុំភៀសខ្លួន ខណៈបច្ចុប្បន្នមន្ទីរពេទ្យមានផ្ទុកអ្នកជំងឺលើស កំណត់ គ្មានអនាម័យ និងគ្មានថ្នាំចាក់បំបាត់ការឈឺចាប់ ។

បើតាមស្ដ្រីម្នាក់ឈ្មោះ Hammad បានឱ្យដឹងថា «សព្វថ្ងៃទារកក្នុងផ្ទៃគ្រប់ខែហើយ ខ្លួនមិនដឹងថាត្រូវទៅសំរាលកូននៅទីណា ឬចិញ្ចឹមកូនបែបណាទេ ដោយសារតែរាល់ថ្ងៃគ្មានកន្លែងរស់នៅច្បាស់លាស់ ហើយសូម្បីតែសំលៀកបំពាក់ក៏ពុំមានស្លៀកគ្រប់គ្រាន់»។

យោងតាមអង្គការសហប្រជាជាតិ មនុស្សប្រហែល៥.៥០០នាក់បានសម្រាលកូននៅក្នុងខែវិច្ឆិកា ខណៈដែលមន្ទីរពេទ្យចំនួន១៤ ក្នុងចំណោម៣៥ និងមណ្ឌលសុខភាព៤៦ ក្នុងចំណោម៧២កន្លែង ត្រូវរងការបំផ្លាញ និងផ្អាកដំណើរការ ៕

ប្រភព៖ aljazeera

Loading...